វិធីធ្វើ គ្រឿងខគោ
ផ្សំ- សាច់គោ ( សសៃ )
- គ្រាប់ផ្កាចន្ទ័
- គ្រឿងសាតេ
- ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
- គល់ស្លឹកគ្រៃ ( កាត់ជាដុំ ៗ ) ស្លឹកក្រូចសើច - រំដេង (ហាន់ជាបន្ទះ ៗ )
- ប៉េងបោះ ( ចិញ្ច្រាំអោយម៉ត់ )
- ការ៉ុត កាត់ជាកង់ ពុះជាបួន
- ស្ករត្នោត អំបិល ម្សៅស៊ុប
វិធីធ្វើ
- ដាក់ខ្លាញ់ចូលក្នុងឆ្នាំងបន្តិច រួចដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង និង គ្រាប់ផ្កាចន្ទ័ រំលីងអោយឈ្ងុយ ហើយដាក់ម្ទេសក្រៀមចូល កូរបន្តិច បន្ទាប់មកដាក់ស្ករត្នោតកូរអោយរៀងក្រហមបន្តិច ទើបដាក់គ្រឿងសាតេចូល កូរបន្តអោយឡើងក្រហមឈ្ងុយ
- បន្ទាប់មកដាក់សាច់គោចូល កូរជាមួយគ្រឿងអោយសព្វ រួចដាក់ម្សៅស៊ុប អំបិលរំងាស់អោយសាច់ចូលជាតិជាមួយគ្រឿង
- ទើបដាក់ការ៉ុត ប៉េងបោះ និងទឹកចូលបន្តិច ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត បន្តរំងាស់រហូតដល់ផុយសាច់់ល្អ ( បើរីងទឹកបន្ថែមបន្តិចៗទៀត )
✨
អាចទទួលទានជាមួយ គុយទាវ មី នំប័ុងតាមការចូលចិត្ត ។
No comments:
Post a Comment