Monday, September 5, 2016

Nice food

បៀបធ្វើ ឆាមាន់គល់ស្លឹកគ្រៃ
-----------------------

#គ្រឿងផ្សំ
- មាន់ ១គីឡូ២ខាំ
- គល់ស្លឹកគ្រៃ ៣គល់ កាត់ខ្លីល្មម
- រំដេង បន្តិច (ដំអោយបែក)
- ស្លឹកក្រូចសើច ១៥សន្លឹក
- ម្ទេស ១០ផ្លែ
- ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំ ៣កំពឹស ដំអោយបែក ៧កំពឹស)
- ស្ករស ២ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ប្រេងឆា ៥ស្លាបព្រាបាយ

#របៀបធ្វើ
- ដាំប្រេងឆាអោយក្តៅ ដាក់ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ម្ទេស និងខ្ទឹមបំពងអោយស្រួយ សឹមស្រង់ទុកមួយអន្លើ។
- ដាក់ខ្ទឹមចិញ្រ្ចាំ បំពងក្នុងប្រេងឆាអោយប្រែពណ៌ក្រហមល្អ សឹមដាក់សាច់មាន់ចូរឆាបីបួយត្រឡប់។
- បន្ថែមរសជាតិដោយ ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី និង ប្រេងខ្យង ឆាជាមួយរហូតដល់ស្ងួតទឹក។
- ដាក់គ្រឿងបំពងចូល ឆាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕

វិធីធ្វើ ខគោ

វិធីធ្វើ គ្រឿងខគោ

ផ្សំ
- សាច់គោ ( សសៃ )
- គ្រាប់ផ្កាចន្ទ័
- គ្រឿងសាតេ
- ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
- គល់ស្លឹកគ្រៃ ( កាត់ជាដុំ ៗ ) ស្លឹកក្រូចសើច
- រំដេង (ហាន់ជាបន្ទះ ៗ )
- ប៉េងបោះ ( ចិញ្ច្រាំអោយម៉ត់ )
- ការ៉ុត កាត់ជាកង់ ពុះជាបួន
- ស្ករត្នោត អំបិល ម្សៅស៊ុប
វិធីធ្វើ
- ដាក់ខ្លាញ់ចូលក្នុងឆ្នាំងបន្តិច រួចដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង និង គ្រាប់ផ្កាចន្ទ័ រំលីងអោយឈ្ងុយ ហើយដាក់ម្ទេសក្រៀមចូល កូរបន្តិច បន្ទាប់មកដាក់ស្ករត្នោតកូរអោយរៀងក្រហមបន្តិច ទើបដាក់គ្រឿងសាតេចូល កូរបន្តអោយឡើងក្រហមឈ្ងុយ
- បន្ទាប់មកដាក់សាច់គោចូល កូរជាមួយគ្រឿងអោយសព្វ រួចដាក់ម្សៅស៊ុប អំបិលរំងាស់អោយសាច់ចូលជាតិជាមួយគ្រឿង
- ទើបដាក់ការ៉ុត ប៉េងបោះ និងទឹកចូលបន្តិច ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត បន្តរំងាស់រហូតដល់ផុយសាច់់ល្អ ( បើរីងទឹកបន្ថែមបន្តិចៗទៀត )

អាចទទួលទានជាមួយ គុយទាវ មី នំប័ុងតាមការចូលចិត្ត ។
when you open khmer sabay page you will know what is new world....